អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំខ្លួនឯងតែងគិតថា ហេតុដែលថា ខ្មែរយើងមានពាក្យមួយចំនួនដូចជា មេស្រុក, មេភូមិ, មេកទ្ទ្រាញ, មេគោ, មេវត្ដ, មេគយ, មេចោរ ឬមេទឹក ដោយមានពាក្យ "មេ" ជាបុព្វបទនៅខាងមុខ គឺសម្ដៅទៅលើស្រ្ដី ឬមេដែលជាអ្នកដឹកនាំ ឬជាអ្នកធំជាងគេ។ ពាក្យទាំងនេះ គឺជាពាក្យចេញប្រភពមកពីអក្សរសាស្រ្ដ។ តើពាក្យទាំងនេះ មានទំនាក់ទំនងយ៉ាងណាទៅនឹងរចនាសម្ព័ន្ធនៃការគ្រប់គ្រងប្រទេសដែលមានស្រ្ដីជាធំកាលពីសម័យដើម? ប៉ុន្ដែឧទាហរណ៍ដូចជាពាក្យ មេវត្ដ តើមានស្រ្ដីជាអ្នកគ្រប់គ្រងវត្ដឬ?